ព័ត៌មានអំពីគោលនយោបាយឯកជនភាពរបស់យើង-kh

ព័ត៌មានអំពីគោលនយោបាយឯកជនភាពរបស់យើង-kh

ចាប់មានប្រសិទ្ធិភាព៖  ថ្ងៃទី១៦  ខែសីហា  ឆ្នាំ២០១៨


១. ព័ត៌មានទូទៅ

២. វេបសាយ

៣. ព្រឹត្តិប័ត្រព័ត៌មាន បញ្ជីអាសយដ្ឋានអ៊ីម៉ែល ការទទួលព័ត៌មានថ្មីៗជាប្រចាំ ក្រុមអ្នកបង្វឹកបង្វឺនរបស់GreenCampus

៤. ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍

៥. ការបញ្ជាទិញឯកសារបោះពុម្ពផ្សាយ


១. ព័ត៌មានទូទៅ

១.១ អ្នកថែទាំ និងការត្រួតពិនិត្យ

Heinrich-Böll-Stiftung e.V. ថែរក្សាសេវាកម្មតាមអ៊ីនធឺណិតទាំងនេះដោយអនុលោមតាមច្បាប់ឯកជនភាពព័ត៌មាននៃជនជាតិអ៊ឺរ៉ុបនិងអាល្លឺម៉ង់។
 

១.២ សិទ្ធិទទួលព័ត៌មាន

អ្នកមានសិទ្ធិស្នើសុំព័ត៌មានចំពោះទិន្នន័យផ្ទាល់ខ្លួនដែលជាទិន្នន័យអំពីអ្នក ដែលត្រូវបានដំណើរការនិងរក្សាទុកហើយក៏អ្នកមានសិទ្ធិទទួលបានទិន្នន័យកែតម្រូវ លុប ឬទាមទារថាវាត្រូវបានប្រើតែក្នុងកម្រិតកំណត់ណាមួយ។ ដើម្បីធ្វើដូចនេះអ្នកអាចទាក់ទងយើងនៅទីនេះឬផ្ញើអ៊ីម៉ែលទៅ datenauskunft@boell.de

១.៣ មន្ត្រីសន្តិសុខទិន្នន័យ

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងឯកជនភាពទិន្នន័យ សូមទាក់ទងយើងខ្ញុំតាមរយៈលិខិតឬតាមរយៈអ៊ីម៉ែល datenschutz@boell.de

១.៤ អាជ្ញាធរត្រួតពិនិត្យ

អ្នកមានសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងជាមួយនឹងអាជ្ញាធរដែលពាក់ព័ន្ធ "ស្នងការទីក្រុងប៊ែរឡាំងសម្រាប់ការការពារទិន្នន័យនិងសេរីភាពនៃព័ត៌មាន"។

 

២. វេបសាយ

នៅពេលប្រើប្រាស់គេហទំព័ររបស់យើង ព័ត៌មានផ្ទាល់ខ្លួនត្រូវបានប្រមូលសម្រាប់គោលបំណងដូចខាងក្រោម៖

២.១ ការបញ្ជូនមាតិកាលើអ៊ីនធឺណិត

២.២ ការបញ្ជូនមាតិកាដែលបានផ្តល់ដោយភាគីទីបី

២.៣ ការកែលម្អនៃសេវាកម្មគេហទំព័ររបស់យើង

២.៤ សុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់យើង

២.៥ ការបញ្ជូននៃការបញ្ចូលអ្វីមួយ (យោបល់)

 

២.១ ការបញ្ជូនមាតិកាលើអ៊ីនធឺណិត

២.១.១ គោលបំណងនិងប្រភេទទិន្នន័យពាក់ព័ន្ធ

ដើម្បីឱ្យអ្នកមើលមាតិកាពីគេហទំព័ររបស់យើង កម្មវិធីរុករក(browser)របស់អ្នកនឹងបញ្ជូនព័ត៌មានដូចខាងក្រោម (ជាផ្នែកនៃសំណើរ HTTP)៖

  • លេខតំណាងអាសយដ្ឋានកុំព្យូទ័រ(IP Address) របស់អ្នក (ស្លាកលេខដែលកំណត់ការចូលប្រើអ៊ីនធឺណិតរបស់អ្នក)
  • មាតិកានៃគេហទំព័រដែលអ្នកបានស្នើសុំ

  • ព័ត៌មានអំពីប្រភេទនៃកម្មវិធីបើកវេបសាយ និងប្រព័ន្ធប្រតិបត្តិការដែលបានប្រើ។

២.១.២ មូលដ្ឋានច្បាប់

ប្រភេទទិន្នន័យដែលបានរៀបរាប់ខាងលើត្រូវបានទាមទារ ដើម្បីបញ្ជូនមាតិកាដូចដែលបានស្នើសុំ ហើយដើម្បីបង្កើនប្រសិទ្ធភាពនូវវិធីសាស្រ្តដែលវានឺងត្រូវបានបង្ហាញ។ ទិន្នន័យដែលស្ថិតក្នុងការចោទសួរ កំពុងត្រូវបានដំណើរការលើមូលដ្ឋាន ដែលយើងមានសិទិ្ធស្របច្បាប់មួយ ដើម្បីបញ្ជូនមាតិកាដែលបានស្នើដោយអ្នកប្រើប្រាស់។

២.១.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។

២.១.៤ ការថែរក្សាទិន្នន័យ

យើងរក្សាទុកទិន្នន័យដែលស្ថិតនៅក្នុងការស្នើសួរតែប៉ុណ្ណោះរហូតដល់មាតិកាដែលបានស្នើត្រូវបានផ្ទេរទៅអ្នកប្រើប្រាស់។

២.១.៥ សិទ្ធិរបស់អ្នក

ជាទូទៅមិនមានសិទ្ធិស្របច្បាប់ណាដែលទិន្នន័យ ត្រូវបានបញ្ជូនទៅក្នុងដំណើរការនៃការចូលទៅប្រើប្រាស់មាតិកាលើអ៊ីនធឺណិត ដែលកំពុងតែត្រូវបានកែតម្រូវ លុបចេញ ឬចែករំលែកជាមួយអ្នកប្រើនោះទេ ខណៈដែលទិន្នន័យត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបញ្ជូនមាតិកាដែលបានស្នើ ហើយនឹងត្រូវបានលុបភ្លាមៗបន្ទាប់ពីបញ្ចប់នៃប្រតិបត្តិការ។ ហេតុដូច្នេះហើយ ទិន្នន័យដែលស្ថិតក្នុងការចោទសួរនឹងលែងមានផ្តល់ឱ្យ សម្រាប់សំណើដែលទាក់ទងនឹងឯកជនភាព។

ទោះជាយ៉ាងណាក៏ដោយ អ្នកមានសេរីភាពក្នុងការដាក់សំណើរមួយទាក់ទងនឹងព័ត៌មានបែបនេះ ហើយយើងនឹងព្យាយាមពិចារណា និងផ្តល់សំណើរបែបនេះនៅគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបាន និងដោយឯករាជ្យអំពីថាតើមានតម្រូវការផ្លូវច្បាប់ណាមួយដើម្បីធ្វើដូច្នេះ។ ប្រសិនបើយើងមិនអាចឬមិនចង់ធ្វើដូច្នេះ យើងនឹងផ្តល់ឱ្យអ្នកនូវហេតុផលជាលាយលក្ខណ៍អក្សរ។

 

២.២ ការបញ្ជូនមាតិកាដែលបានផ្តល់ដោយភាគីទីបី

គេហទំព័ររបស់យើងកំពុងប្រើសេវាកម្មភាគីទីបីដើម្បីបង្កប់មាតិកាភាគីទីបី។ អ្នកប្រើប្រាស់ត្រូវបានគេប្ដូរទិសដៅដូចដែលយើងមានចំណាប់អារម្មណ៍ដែលត្រឹមត្រូវមួយដើម្បីបង្កើនមាតិកាដែលយើងផ្តល់ឱ្យជាមួយនឹងអ្វីដែលបានផ្តល់ដោយអ្នកដទៃ ហើយការធ្វើដូច្នេះគឺដើម្បីទាក់ទងមាតិកាជាច្រើន។ ដើម្បីសម្រេចបានការងារនេះ អ្នកនឹងត្រូវបានគេប្ដូរទិសដៅទៅសេវាកម្មរៀងៗខ្លួន ហើយតាមរយៈសំណើ HTTP សេវាកម្មដែលស្ថិតក្នុងការចោទសួរនឹងអាចប្រមូល នូវអ្វីដែលអ្នកធ្លាប់បានកំពុងទស្សនាវេបសាយរបស់យើង។ ដើម្បីការពារចំណាប់អារម្មណ៍ដែលត្រឹមត្រូវរបស់អ្នក នោះគឺដើម្បីឱ្យអ្នកអាចត្រួតពិនិត្យនូវអ្វីដែលអ្នកផ្គត់ផ្គង់ ធ្លាប់បានចូលប្រើប្រាស់ព័ត៌មានបែបនេះ ជាធម្មតាអ្នកនឹងត្រូវបានបញ្ជូនបន្តទៅគេហទំព័រភាគីទីបីនៅពេលដែលអ្នកបានយល់ព្រម។

នៅពេលអ្នកចាប់ផ្តើមប្រើប្រាស់សេវាកម្មរបស់ភាគីទីបី គោលនយោបាយឯកជនភាពរបស់ពួកគេត្រូវបានអនុវត្ត។


២.៣. ការកែលម្អនៃសេវាកម្មគេហទំព័ររបស់យើង

២.៣.១ គោលបំណងនិងប្រភេទទិន្នន័យ

ដើម្បីបង្កើនប្រសិទ្ធភាពមាតិកាលើអ៊ីនធឺណិតរបស់យើង យើងវាយតំលៃពីរបៀបដែលអ្នកប្រើប្រាស់បើករុករកគេហទំព័ររបស់យើង។ ចំពោះបញ្ហានេះយើងវិភាគទិន្នន័យដូចខាងក្រោមដែលបានមកពីសំណើរ HTTP៖
 

  • ផ្នែកនៃលេខតំណាងអាសយដ្ឋានកុំព្យូទ័រ(IP Address) របស់អ្នក (ដែលជាស្លាកលេខសម្គាល់ចំណុចចូលប្រើប្រាស់កុំព្យូទ័ររបស់អ្នក) ។ ទោះជាយ៉ាងណាក៏ដោយលេខតំណាងអាសយដ្ឋានកុំព្យូទ័រ(IP Address) របស់អ្នកគឺមិនត្រូវបានគេបង្ហាញដោយការលុបពីរផ្នែកដែលនៅចុងក្រោយ (ប្លុកនៃលេខ) នៃអាសយដ្ឋាន

  • គេហទំព័រដែលអ្នកបានស្នើ

  • ព័ត៌មានដែលទាក់ទងទៅនឹងប្រភេទនៃកម្មវិធីបើកវេបសាយនិងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដែលបានប្រើប្រាស់

  • និងតាមលទ្ធភាពដែលអាចធ្វើទៅបាន គេហទំព័រដែលបានចូលទស្សនាមុនពេលការចូលទៅកាន់វេបសាយរបស់យើង (referrer information) ។

លើសពីនេះទៀត យើងប្រើប្រាស់ឃុកឃីស៍(cookies)ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ដែលត្រឡប់មកវិញ។ យើងក៏ប្រមូលទិន្នន័យអំពីសកម្មភាពអ្នកប្រើប្រាស់នៅលើគេហទំព័ររបស់យើងផងដែរ។ ចំពោះការវិភាគលើអ៊ីនធឺណិតបែបនេះយើងជួល កម្មវិធី Matomo (ពីមុនត្រូវបានគេស្គាល់ថា Piwik) ដែលត្រូវបានតំឡើងនៅលើម៉ាស៊ីនមេរបស់យើង ហើយត្រូវបានបញ្ជាក់ដោយយោងទៅតាមច្បាប់ឯកជនភាពរបស់ប្រជាជនអាឡឺម៉ង់។ អ្នកមានសិទ្ធិនៅពេលណាក៏បាន ដើម្បីបដិសេធមិនចូលរួមក្នុងការប្រមូលទិន្នន័យអនាមិកនេះ រឺ ទិន្នន័យដែលមិនមែនផ្ទាល់ខ្លួន។ ដើម្បីឱ្យការជ្រើសយកនេះមានប្រសិទ្ធភាព ឃុកឃីស៍(cookie)មួយ នឹងត្រូវបានរក្សាទុកនៅក្នុងកម្មវិធីបើកវេបសាយរបស់អ្នក។

ត្រង់កន្លែងនេះ អ្នកអាចជ្រើសរើសយកការមិនចូលរួមនូវការវិភាគលើវេបសាយដែលមិនមែនផ្ទាល់ខ្លួន (Matomo / Piwik) ដោយផ្ទាល់៖

អ្នកអាចជ្រើសរើសមិនឱ្យមានលេខសម្គាល់ឃុកឃី(cookie)ដែលវិភាគលើវេបសាយ ដែលបានផ្ដល់ទៅកុំព្យូទ័ររបស់អ្នកដើម្បីជៀសវាងការប្រមូលផ្តុំ និងវិភាគទិន្នន័យដែលប្រមូលបាននៅលើវេបសាយនេះ។ ដើម្បីបង្កើតនូវជម្រើសនោះ សូមចុចខាងក្រោមដើម្បីទទួលការមិនចូលរួមឃុកឃី(cookie)។

លើសពីនេះទៅទៀត យើងជួលកម្មវិធី Heatmap ដែលជាឧបករណ៍សម្រាប់ ធ្វើគំនូសស្ថិតិតំណាងទិន្នន័យដោយអនាមិកនៃសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើវេបសាយរបស់យើង។ ប្រសិនបើអ្នកចង់ដកខ្លួនចេញ សូមចុចទីនេះ និងអនុវត្តតាមការណែនាំដែលផ្តល់ដោយ Heatmap។

ទាំង Piwik និង Heatmap សុទ្ធតែគោរពចំពោះការកំណត់ "កុំតាមដាន" នៃកម្មវិធីបើកវេបសាយរបស់អ្នក។ ប្រសិនបើអ្នកចង់ឱ្យការកំណត់ទាំងនេះមានសកម្មភាព សូមអានសេចក្តីណែនាំដែលបានផ្តល់ឱ្យនៅទីនេះ

២.៣.២ មូលដ្ឋានច្បាប់

ប្រភេទនៃទិន្នន័យដែលបានយោងខាងលើត្រូវបានប្រមូលនិងដំណើរការ ព្រោះយើងមានការយកចិត្តទុកដាក់ស្របច្បាប់មួយ ដើម្បីបង្កើនលទ្ធភាពប្រើប្រាស់នៃវេបសាយរបស់យើង។

២.៣.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។

២.៣.៤ ការថែរក្សាទិន្នន័យ

រាល់ទិន្នន័យផ្ទាល់ខ្លួន គឺត្រូវបានដាក់សិទ្ធិអនាមិក បន្ទាប់ពីវាត្រូវបានគេប្រមូល។

២.៣.៥ សិទ្ធិរបស់អ្នក

ជាទូទៅ មិនមានសិទ្ធិស្របច្បាប់ណាចំពោះទិន្នន័យដែលស្ថិតក្នុងការចោទសួរ នឹងត្រូវបានកែតម្រូវ លុប ឬចែករំលែកជាមួយអ្នកប្រើនោះទេ ពីព្រោះទិន្នន័យត្រូវបានរក្សាទុកជាអនាមិក ដូច្នេះ ដូច ចែង ក្នុង ច្បាប់ការបង្កើតវាឱ្យគ្មានលទ្ធភាពភ្ជាប់ទិន្នន័យជាក់លាក់ទៅព័ត៌មានដែលស្នើសុំរបស់អ្នកប្រើម្នាក់ៗ។

២.៤ សុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់យើង

២.៤.១ គោលបំណងនិងប្រភេទទិន្នន័យ

ដើម្បីសុវត្ថិភាពដល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់យើង យើងធ្វើការសរសេរបង្កាញពត៌មានដូចខាងក្រោម ដែលផ្ទុកនៅក្នុងសំណើរ HTTP៖

  • លេខតំណាងអាសយដ្ឋានកុំព្យូទ័រ(IP Address)របស់អ្នក (លំដាប់នៃលេខដែលកំណត់ចំណុចចូលប្រើប្រាស់កុំព្យូទ័របច្ចុប្បន្នរបស់អ្នកទៅកាន់វេបសាយ)
  • វេបសាយដែលអ្នកបានស្នើសុំ

  • ពត៌មានអំពីប្រភេទនៃកម្មវិធីបើកវេបសាយ និងប្រព័ន្ធប្រតិបត្តិការដែលបានប្រើ

  • និង តាមលទ្ធភាពដែលអាចធ្វើទៅបាន គេហទំព័រដែលបានចូលទស្សនាមុនពេលការចូលទៅកាន់វេបសាយរបស់យើង (referrer information)។

២.៤.២ មូលដ្ឋានច្បាប់

ពត៌មានដែលស្ថិតក្នុងការចោទសួរ គឺត្រូវបានរក្សាទុក ដូចដែលយើងមានការយកចិត្តទុកដាក់ស្របច្បាប់មួយ ដើម្បីវិភាគបញ្ហាមិនប្រក្រតី និងការវាយលុកគោលដៅទៅលើប្រព័ន្ធបច្ចេកទេសរបស់យើង។

២.៤.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។

២.៤.៤ ការថែរក្សាទិន្នន័យ

លុះត្រាតែមានការបំពានលើសុវត្ថិភាពដែលធ្លាប់ត្រូវបានកំណត់អត្តសញ្ញាណ ទិន្នន័យដែលស្ថិតក្នុងការចោទសួរ នឹងត្រូវបានលុបចោលក្នុងរយៈពេលប្រាំពីរថ្ងៃ។ ក្នុងករណីមានការបំពានលើសុវត្ថិភាព ទិន្នន័យនឹងត្រូវបានលុបចោល ឳ្យបានឆាប់បំផុតដោយគ្មានការយកចិត្តទុកដាក់ស្របច្បាប់ណាក្រៅពីនេះទៀតដើម្បីរក្សាវា។


២.៤.៥ សិទ្ធិរបស់អ្នក

ជាទូទៅ មានសិទ្ធិស្របច្បាប់មួយក្នុងការស្នើសុំព័ត៌មានអំពីប្រភេទទិន្នន័យដែលបានរៀបរាប់ខាងលើ ដូចគ្នាទៅនឹងសិទ្ធិក្នុងការឱ្យពួកគេកែតម្រូវ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលបាន ចែង ក្នុង ច្បាប់ ទិន្នន័យដែលស្ថិតនៅក្នុងការចោទសួរ អាចត្រូវបានកំណត់ជារបស់ផ្ទាល់ខ្លួនតាមរយៈលេខតំណាងអាសយដ្ឋានកុំព្យូទ័រ(IP Address) ហើយនៅពេលដំណាលគ្នានោះយើងមានកាតព្វកិច្ចបង្ហាញព័ត៌មានតែចំពោះបុគ្គលដែលមានសិទ្ធិ។ នេះមានន័យថា ដើម្បីចូលទៅប្រើប្រាស់ទិន្នន័យដែលស្ថិតក្នុងការចោទសួរ អ្នកនឹងត្រូវបង្ហាញថាទិន្នន័យនេះពិតជាជាប់ទាក់ទងនឹងអ្នក។

 

២.៥ ការបញ្ជូននៃការបញ្ចូលអ្វីមួយ (យោបល់)

២.៥.១ គោលបំណងនិងប្រភេទទិន្នន័យ

អ្នកប្រើប្រាស់វេបសាយរបស់យើងអាចបញ្ចេញមតិយោបល់។ នៅពេលណាដែលវាកើតឡើង យើងនឹងរក្សាទុកទិន្នន័យដែលចាំបាច់ ដែលនោះគឺជាព័ត៌មានដែលអ្នកត្រូវការ ដើម្បីផ្តល់ជាមតិយោបល់មួយ ពោលគឺ

  • ឈ្មោះរបស់អ្នក (បានបង្ហាញលើវេបសាយ)

  • អាសយដ្ឋានអ៊ីមែលរបស់អ្នក (មិនត្រូវបានបង្ហាញនៅលើវេបសាយ)

  • សាររបស់អ្នក (ត្រូវបានបង្ហាញវេបសាយ)

លើស ពី នេះ ទៀត កម្មវិធី user agent string (ជាកម្មវិធីដែលអាចប្រាប់ឳ្យយើងដឹងពី ព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ ដូចជា ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ឈ្មោះនិងជំនាន់នៃកម្មវិធីបើកវេបសាយរបស់អ្នក ) ដែលសម្រាប់កំណត់អត្តសញ្ញាណនូវកម្មវិធីបើកវេបសាយរបស់អ្នកនឹងត្រូវបានរក្សាទុក ដើម្បីសម្រួលដល់ការច្រោះសារដែលឥតបានការចេញ។

២.៥.២ មូលដ្ឋានច្បាប់

ទិន្នន័យកំពុងត្រូវបានរក្សាទុក និងធ្វើការបង្ហាញចេញដោយមានការព្រមព្រៀងពីអ្នក។

២.៥.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។ កម្មវិធី user agent string(ជាកម្មវិធីដែលអាចប្រាប់ឳ្យយើងដឹងពី ព័ត៌មានទាក់ទងនឹងអ្នកប្រើប្រាស់ ដូចជា ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ឈ្មោះនិងជំនាន់នៃកម្មវិធីបើកវេបសាយរបស់អ្នក) ដែលបានរៀបរាប់ខាងលើត្រូវបានដំណើរការ ដូចដែលយើងមានការយកចិត្តទុកដាក់ដែលស្របច្បាប់មួយដើម្បីកំណត់អត្តសញ្ញាណនិងការច្រោះសារដែលឥតបានការចេញ។

២.៥.៤ ការថែរក្សាទិន្នន័យ

ទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងការចោទសួរ នឹងត្រូវបានរក្សាទុក លុះត្រាតែបុគ្គលដែលចោទសួរនោះ ដកការអនុញ្ញាតក្នុងការប្រើប្រាស់ទិន្នន័យ និងការលុបចោលនូវសំណើ។

២.៥.៥ សិទ្ធិរបស់អ្នក

ចំពោះប្រភេទនៃទិន្នន័យនេះ មានសិទ្ធិទូទៅមួយដើម្បីស្នើសុំព័ត៌មាន និងការកែតម្រូវ។

 

៣. ព្រឹត្តិប័ត្រព័ត៌មាន បញ្ជីអាសយដ្ឋានអ៊ីម៉ែល ការទទួលព័ត៌មានថ្មីៗជាប្រចាំ

ក្រុមអ្នក បង្វឹកបង្វឺនរបស់GreenCampus

៣.១ គោលបំណងនិងប្រភេទទិន្នន័យ

នៅទីនេះ ទិន្នន័យផ្ទាល់ខ្លួននឹងត្រូវប្រមូលផ្តុំ និងរក្សាទុក ដើម្បីបំពេញបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មសំខាន់ជាច្រើនផ្សេងទៀតនៃមូលនិធិហេនរេចបូល (សូមមើលកថាខណ្ឌទីពីរនៃច្បាប់របស់យើង)។ ចំនួនអតិបរមា នៃទិន្នន័យដែលស្ថិតនៅក្នុងការចោទសួរ រួមមាន៖

  • ឈ្មោះ

  • ចំណងជើង

  • ភេទ / ទម្រង់បែបបទនៃអាសយដ្ឋាន

  • ថ្ងៃខែ ឆ្នាំ កំណើត

  • ព័ត៌មានទំនាក់ទំនង (អាសយដ្ឋានប្រៃសណីយ៍ អ៊ីម៉ែល លេខទូរស័ព្ទ លេខទូរសារ កម្មវិធីផ្ញើសារបន្ទាន់ វេបសាយ)

  • តំបន់ដែលចាប់អារម្មណ៍

  • ទំនាក់ទំនងជាមួយមូលនិធិ

  • នៅពេលណា / របៀបណា ដែលត្រូវទាក់ទងដោយមូលនិធិ

  • ចំណុចជាក់លាក់

  • ព័ត៌មានឯកជនភាព

 

៣.២ មូលដ្ឋានច្បាប់

ទិន្នន័យដែលស្ថិតក្នុងការចោទសួរគឺកំពុងត្រូវបានរក្សាទុកជាមូលនិធិ ដែលមានការយកចិត្តទុកដាក់ស្របច្បាប់មួយ ដើម្បីបំពេញបេសកកម្មដូចដែលបានកំណត់នៅក្នុងច្បាប់របស់ខ្លួន។


៣.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។

 

៣.៤ ការថែរក្សាទិន្នន័យ

ទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងការចោទសួរ នឹងត្រូវបានរក្សាទុក លុះត្រាតែបុគ្គលដែលចោទសួរនោះ ដកវាចេញ ដោយសុំឱ្យយើងធ្វើការលុបទិន្នន័យនោះចេញ។ លើសពីនេះទៅទៀត យើងពិនិត្យឡើងវិញយ៉ាងទៀងទាត់ នូវរាល់ករណីទាំងអស់ ដែលលើសរយៈពេល ១៨ ខែចុងក្រោយ ដែលព័ត៌មានមិនអាចត្រូវបានបញ្ជូនទៅបាន។ ក្នុងករណីបែបនេះ ទិន្នន័យផ្ទាល់ខ្លួនទាំងអស់នឹងត្រូវបានលុបបន្ទាប់ពីការពិនិត្យឡើងវិញ នៅក្នុងកំឡុងពេលដំណើរការសមរម្យមួយ រហូតដល់ ៣ខែ។

 

៣.៥ សិទ្ធិរបស់អ្នក

អ្នកមានសិទ្ធិ ក្នុងការមានទិន្នន័យដែលបានលុប ឬ កែតម្រូវ និងដើម្បីកំណត់ពីវិធីសាស្ត្រដែលវាអាចនឹងត្រូវបានដំណើរការ។

 

៥. ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍

៤.១ គោលបំណងនិងប្រភេទទិន្នន័យ

ចំពោះចំណុចនេះ ទិន្នន័យផ្ទាល់ខ្លួននឹងត្រូវបានរក្សាទុក ដើម្បីបំពេញបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មសំខាន់ៗជាច្រើនផ្សេងទៀតនៃមូលនិធិហេនរេចបូល (សូមមើលកថាខណ្ឌទីពីរនៃច្បាប់របស់យើង)។ ចំនួនអតិបរមា នៃទិន្នន័យដែលស្ថិតនៅក្នុងការចោទសួរ រួមមាន៖

  • ឈ្មោះ

  • ចំណងជើង

  • ភេទ / ទម្រង់បែបបទនៃអាសយដ្ឋាន

  • ព័ត៌មានទំនាក់ទំនង (អាសយដ្ឋានប្រៃសណីយ៍ អ៊ីម៉ែល លេខទូរស័ព្ទ)

  • ព័ត៌មានអំពីព្រឹត្តិការណ៍

  • នៅពេលណា / របៀបណា ដែលត្រូវទាក់ទងដោយមូលនិធិ

  • ព័ត៌មានឯកជនភាព

 

៤.២ មូលដ្ឋានច្បាប់

 

ទិន្នន័យដែលស្ថិតក្នុងការចោទសួរគឺ កំពុងត្រូវបានរក្សាទុកជាមូលនិធិ ដែលមានការយកចិត្តទុកដាក់ស្របច្បាប់មួយ ដើម្បីបំពេញបេសកកម្មដូចដែលបានចែងនៅក្នុងច្បាប់របស់វា។

៤.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។

៤.៤ ការថែរក្សាទិន្នន័យ

បុគ្គលដែលចុះឈ្មោះចំពោះការយល់ព្រមពីព្រឹត្តិការណ៍មួយ នឹងត្រូវបានទាក់ទង ហើយពួកគេផ្តល់ការអនុញ្ញាតចំពោះទិន្នន័យរបស់ពួកគេ ដើម្បីនឹងត្រូវបានរក្សាទុក ក្នុងគោលបំណងរៀបចំ តាមដាន និងកត់ត្រាព្រឹត្តការណ៍ដែលស្ថិតក្នុងការចោទសួរ។ ប្រសិនបើគ្មានចំណុចនៃការទាក់ទងបន្ថែមទៀតជាមួយមូលនិធិទេ រាល់ទិន្នន័យផ្ទាល់ខ្លួនបែបនេះនឹងត្រូវបានពិនិត្យឡើងវិញ និង ត្រូវលុបចេញបន្ទាប់ពី ១៨ ខែ នៅក្នុងអំឡុងពេលនៃដំណើរការដែលសមស្របមួយ រហូតដល់ ៣ ខែ។

៤.៥ សិទ្ធិរបស់អ្នក

អ្នកមានសិទ្ធិ ក្នុងការមានទិន្នន័យដែលបានលុប ឬ កែតម្រូវ និងដើម្បីកំណត់ពីវិធីសាស្ត្រដែលវាអាចនឹងត្រូវបានដំណើរការ។

 

៥. ការបញ្ជាទិញឯកសារបោះពុម្ពផ្សាយ

៥.១ គោលបំណងនិងប្រភេទទិន្នន័យ

នៅពេលដែលមានការបញ្ជាទិញឯកសារបោះពុម្ពផ្សាយ ទិន្នន័យរបស់អតិថិជនដែលមានដូចខាងក្រោមនឹងត្រូវបានរក្សាទុក:

  • ឈ្មោះ

  • អាសយដ្ឋាន និងកន្លែងដែលត្រូវការ អាសយដ្ឋានដែលអ្នកទទួលវិក័យប័ត្រ

  • អ៊ីម៉ែល

  • ឯកសារបោះពុម្ពផ្សាយ ដែលបានបញ្ជាទិញ

  • ព័ត៌មានវិក័យប័ត្រ

 

៥.២ មូលដ្ឋានច្បាប់

ការរក្សាទុកទិន្នន័យ គឺត្រូវបានផ្អែកលើការព្រមព្រៀងលើកិច្ចសន្យាមួយ ឬលើទំនាក់ទំនងផ្លូវច្បាប់នៃកិច្ចសន្យាដែលមានពីមុន។

 

៥.៣ ការបញ្ជូនទិន្នន័យ និងបុគ្គលដែលមានសិទ្ធិចូលប្រើប្រាស់ទិន្នន័យ

សិទ្ធិក្នុងការចូលប្រើប្រាស់ទិន្នន័យគឺផ្អែកទៅលើ ច្បាប់ផ្ទៃក្នុងផ្សេងៗគ្នាជាច្រើនរបស់យើងចំពោះការអនុញ្ញាតសិទ្ធិប្រើប្រាស់ ក៏ដូចជាការពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលបានចែងជាមួយអ្នកផ្តល់សេវាកម្មរបស់យើង។


៥.៤ ការថែរក្សាទិន្នន័យ

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នឹងត្រូវបានលុបនៅពេលដែលឯកសារបោះពុម្ពផ្សាយធ្លាប់ត្រូវបានដឹកជញ្ជូន។ ក្នុងករណីដែលឯកសារបោះពុម្ពផ្សាយទាមទារការទូទាត់លុយ ទិន្នន័យរបស់អ្នកនឹងត្រូវរក្សាទុកក្នុងអំឡុងពេលដែលច្បាប់តម្រូវឱ្យ។

 

៥.៥ សិទ្ធិរបស់អ្នក

អ្នកមានសិទ្ធិត្រូវបានគេជូនដំណឹងអំពីទិន្នន័យ ហើយអ្នកក៏៏មានសិទ្ធិផងដែរ ក្នុងការមានទិន្នន័យដែលបានលុប ឬ កែតម្រូវ និងដើម្បីកំណត់ពីវិធីសាស្ត្រដែលវាអាចនឹងត្រូវបានដំណើរការ ដែលបានផ្តល់ ដោយមិនមានតម្រូវការស្របច្បាប់ណា ផ្ទុយពីនេះ។


 


 


 


 


 

0 Comments

Add new comment

Add new comment